ឯកឧត្តម ឈើយ ចាន់ណា ជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញដុតធូបគោរពវិញ្ញាណក្ខន្ធ និងរំលែកមរណៈទុក្ខជាមួយក្រុមគ្រួសារសព ឯកឧត្ដម ប៉ាល់ សំអឿន ទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា
នៅល្ងាចថ្ងៃអង្គារ ទី១ ខែតុលាឆ្នាំ២០២៤ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញដុតធូបគោរពវិញ្ញាណក្ខន្ធ និងរំលែកមរណៈទុក្ខជាមួយក្រុមគ្រួសារសព ឯកឧត្ដម ប៉ាល់ សំអឿន ទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាអតីតអ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ ដែលបានទទួលមរណភាព កាលពីវេលាម៉ោង២:១០នាទីយប់ ថ្ងៃអង្គារទី១ ខែតុលា ឆ្នាំ២០២៤ ដោយជរាពោធ ក្នុងជន្មាយុ ៨៥ឆ្នាំ។ សពឯកឧត្ដម ប៉ាល់ សំអឿន តម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋានស្ថិតនៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ សូមឧទ្ទិសកុសលជូនដល់ ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ប៉ាល់ សំអឿន បានអន្ទោលចាប់កំណើតថ្មី នៅទីឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។